មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ
ថ្ងៃពុធ ១២រោច ខែកក្តិក ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិញ្ញវត្ថុខេត្ត បានសហការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៤ សហវ.ស.រ អហក ស្តីពីការបិទបញ្ជីចំណូលចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤។
ដែលកិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពលោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងគណៈប្រភូតំណាងពីនាយកដ្ឋានហិរញ្ញវត្ថរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងនោះដែរក៏បានការចូលរួមពីអស់លោក លោកស្រីដែលពាក់ព័ន្ទលើការគ្រប់គ្រងថវិកា២០២៤ របស់រដ្ឋបាលខេត្ត, រតនាគារខេត្ត,មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ និង រដ្ឋបាលក្រុង ស្រុកទាំង១០ទូទាំងខេត្តតាកែវ។